ដោយសារតែចិន ពេលនេះកូរ៉េខាងជើង ឆ្លេឆ្លាមែនទែនហើយ.!
loading...
កូរ៉េខាងជើង កំពុងទាក់ទាញ អ្នកវិយោគបរទេស ឱ្យចូលរួម នៅក្នុង កម្មវិធីនាវាកម្សាន្ត តាមផ្លូវទឹក ពីភាគខាងកើត នៃតំបន់ រមណីយដ្ឋានភ្នំ Kumgan របស់កូរ៉េខាងជើង.
ឆ្លងកាត់តាម តំបន់ចុងខាងកើតបំផុត នៃប្រទេសរុស្ស៊ី រហូតដល់ បណ្តា ប្រទេសតំបន់អាស៊ីអាគ្នេយ៍ ខណៈគេកំពុងមើលឃើញថា ទីក្រុងព្យុងយ៉ាង ហាក់ដូចជាកំពុងពង្រឹងចំណង មិត្តភាពកាន់ តែខ្លាំងជាមួយទីក្រុងមូស្គូ នៅក្នុងបរិបទដែលចិនបានចូលរួម ជាមួយអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន។
loading...
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
យោងតាមគេហទំព័រកូរ៉េខាងជើងមួយ ដែលផ្សព្វផ្សាយពីតំបន់ Kumgang កូរ៉េខាងជើង នឹងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសវិនិយោគលើកម្មវិធីនាវាទេសចរណ៍ក្នុងចំនួនទឹកប្រាក់ពី ១០លាន ទៅ២០លានដុល្លារអាមេរិក សម្រាប់រយៈពេល១០ឆ្នាំបន្ទាប់។
កម្មវិធីនេះនឹងចាប់ផ្ដើមរត់ផ្លូវចំនួន០២ខ្សែ ដោយខែ្សទី០១ភ្ជាប់ ពីតំបន់ភ្នំ Kumgang ទៅកាន់ទីក្រុង Vladivostok និងខ្សែទី០២ ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយមិនតែប៉ុណ្ណោះកូរ៉េខាងជើង ក៏នឹងអនុញ្ញាតឱ្យដំណើរការកាស៊ីណូ នៅលើនាវានេះផងដែរ។
គួរបញ្ជាក់ថាដំបូងឡើយមានតែក្រុមហ៊ុនកូរ៉េខាងត្បូងតែមួយគត់ ដែលមានសិទ្ធិផ្ដាច់មុខលើកម្មវិធីទេសចរណ៍ទៅកាន់តំបន់ភ្នំ Kumgang របស់កូរ៉េខាងជើង ក៏ប៉ុន្តែវាត្រូវបានលុបចោលកាលពីខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីទាហានកូរ៉េខាងជើង បាញ់សម្លាប់ទេសចរណ៍កូរ៉េខាងត្បូងម្នាក់៕
ប្រភព :Freshnews
loading...


Post a Comment