មានករណីប្លន់សម្លាប់យកម៉ូតូ (ប្លន់ដោយអាវុធសាមញ្ញ) នៅចំណុចចាក់សំរាម ស្ថិតក្នុងភូមិ
ធ្វើសកម្មភាពប្លន់សម្លាប់យកម៉ូតូបានតែជាង០៣ម៉ោង ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង ក្របួចជាប់ ។
*នៅថ្ងៃទី២៩ មីនា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជាង ១០ព្រឹក មានករណីប្លន់សម្លាប់យកម៉ូតូ (ប្លន់ដោយអាវុធសាមញ្ញ) នៅចំណុចចាក់សំរាម ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រៈប្ញស្សី ក្រុង/ខេត្តស្ទឹងត្រែង បណ្តាលឲ្យស្លាប់ជនរងគ្រោះឈ្មោះ ដួង ច្រង់ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរកសិករ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម នៅវេលាម៉ោង ១៤:០០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការនគរបាលក្រុងស្ទឹងត្រែង ធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនមុខសញ្ញាប្លន់ចំនួន ០៣នាក់:
១/.ឈ្មោះ ហង្ស រិទ្ធី ហៅម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង ។
២/.ឈ្មោះ ហយ សុភា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង ។
៣/.ឈ្មោះ ម៉ង់ គីរីជលសា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិព្រែក សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង (ម្ចាស់ផ្ទះរក្សាទុកផលចោរកម្ម )។
- វត្ថុតាងចាប់យករួមមានៈ
១/ ម៉ូតូជនរងគ្រោះ ០១គ្រឿងម៉ាកសេ១២៥ ផលិតឆ្នាំ២០០៧។
២/ ដំបងឈើ ០២ដើម។
៣/ ម៉ូតូម៉ាកវ៉េវអេស ពណ៌ស លាយខ្មៅ ផលិតឆ្នាំ២០១៤ ដែលជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ ។
ករណីខាងលើ ការិយាល័យជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។

Post a Comment