សង្គ្រាមធំជិតផ្ទុះហើយ…! លោកប្រធានាធិបតីសហព័ន្ឋរុស្ស៊ី លោក ពូទីន ព្រមានអាមេរិកថា…
លោកប្រធានាធិបតីសហព័ន្ឋរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃទី០៨ ខែមេសាដោយព្រមានថា ប្រសិនបើលោកប្រធានាធិបតីអាសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បើកការវាយប្រហារទៅលើប្រទេសស៊ីរីជាថ្មីម្តងទៀតដូចអ្វីដែលលោកត្រាំធ្លាប់បាននិយាយនាពេលថ្មីៗនោះមែន នោះសង្គ្រាមនៅស៊ីរីនឹងផ្ទុះកាន់តែធំ ។
កាលពីយប់ថ្ងៃទី០៦ ខែមេសា លោកត្រាំ បានបញ្ជាលើកដំបូងចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥របស់អាមេរិក កាលពីថ្ងៃទី២០ ខែមករាកន្លងមក ឲ្យកងទ័ពអាមេរិកបើកការវាយប្រហារទៅលើយោធាគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរីដែលដឹកនាំដោយលោកបាសា អាល់អាសាដ ។
លទ្ឋផលនៃការបាញ់មីស៊ីលប្រភេទថមម៉ាហ៊កចំនួន៥៩គ្រាប់ ដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលស៊ីរីដែលប្រើអាវុធគីមីនោះបណ្តាលឲ្យស្លាប់០៧នាក់ ខូចខាតយន្តហោះចម្បាំងស៊ីរីយ៉ាងតិច២០គ្រឿង និងខូចខាតប្រព័ន្ធការពារអាកាស រ៉ាដា និងដេប៉ូគ្រាប់។
loading...
គ្រាប់មីស៊ីល ថមម៉ាហ៊កមួយគ្រាប់មានតម្លៃ ៨៣ម៉ឺន២០០០ដុល្លារ ហើយវាគឺជាអាវុធដ៏សំខាន់របស់យោធាសហរដ្ឋអាមេរិកដែលមានភាពសុក្រិតខ្ពស់បំផុត។
រង្វង់ប្រតិបត្តិការរបស់វាអាចបាញ់ពីចម្ងាយ១២០០គីឡូម៉ែត្រដល់២៥០០គីឡូម៉ែត្រ ហើយមានបំពាក់ក្បាលគ្រាប់ដែលមានទម្ងន់ជិត៥០០គីឡូក្រាមនិង អាចបាញ់ពីសមុទ្រហើយហោះទាបដែលមិនឱ្យប្រព័ន្ធរ៉ាដាចាប់បាន។
loading...
loading...
មីស៊ីលថមម៉ាហ៊កនេះត្រូវបញ្ជាដោយប្រព័ន្ធទំនើបមួយពីចម្ងាយហើយអាចកំណត់ឱ្យចំគោលដៅមួយណា ក៏បាន៕



Post a Comment