នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈាន ពិសិដ្ឋ បាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា នៅក្នុងអង្គភាព រួចគេចខ្លួនបាត់
loading...
បើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារប៉ោយប៉ែតថា កាលពីវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ ឈានពសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា តែសំណាងល្អ មិនប៉ះពាល់ដល់អាយុជីវិត ។
មន្ត្រីអន្តោប្រវេសន៍បន្តថា អ្នកដៃដល់មានឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រើប្រាស់អាវុធខ្លី ម៉ាកហ្វេអាកុល បានបាញ់ទៅលើ លោក សេម មករា នាយផ្នែករដ្ឋបាល ចំស្មារខាងឆ្វេងបណ្តាលអោយដាច់រលាត់ ហើយគ្រាប់បន្តបន្ទាប់ មិនផ្ទុះត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ជួយទាន់ពេលវេលា ហើយចាប់ដកកាំភ្លើងតែម្តង។
សមត្ថកិច្ចបន្តថា ភ្លាមនោះត្រូវបានកម្លាំងចាប់ឃាត់ខ្លួនលោក ឈាន ពិសិដ្ឋ ជាដៃដល់តែម្តង តែជនដៃដល់រត់គេចឡើងលើរថយន្តគេចខ្លួនបានដោយសុវត្ថិភាព។
loading...
លោក សេម មករា បានអោយដឹងថា នៅព្រឹកកើតហេតុគឺលោក បានទទួលបទបញ្ជាពីនាយប៉ុស្តិ៍ អោយហៅបុគ្គល២រូបមកធ្វើការអប់រំ។ ពេលនោះឈ្មោះ ឈាន ពិសិដ្ឋ និងឈ្មោះ គឹម កែវរក្សា ជាមន្ត្រីបែបបទចូល ក៏បានជិះរថយន្តមកដល់ហើយឈាន ពិសិដ្ឋ ក៏បានស្រែកជេរខ្លាំងៗ ទៅលើលោកតែម្តងដោយមិនបានដឹងពីមូលហេតុ អ្វីច្បាស់លាស់ឡើយ។
បន្ទាប់ពីលឺដូច្នេះលោកក៏បានចេញពីបន្ទប់មកសួរនាំហើយ ក៏ដើរចូលទៅក្នុងបន្ទប់វិញ ស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ដកកាំភ្លើងបាញ់ទៅលើរូបលោកក្នុងចេតនាប៉ុនប៉ងសម្លាប់ តែសំណាងល្អគ្រាប់បានត្រឹមតែកេតស្មា រងរបួសតិចតួចប៉ុណ្ណោះ។
loading...
បញ្ហាខាងលើនេះត្រូវថ្នាក់លើហៅជនរងគ្រោះ ទៅធ្វើរបាយការណ៍នៅឯភ្នំពេញ រីឯជនបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ ប្រមាញ់ចាប់ជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់៕
ប្រភព៖ Freshnews





Post a Comment