មកលេងល្បែងចាញ់អស់លុយ រួចសុំលុយមេការ១០ដុល្លារជិះម៉ូតូទៅផ្ទះវិញមិនបាន ក៏ឆក់លុយរត់ ត្រូវបានស្រែកថាចោរប្លន់ផ្អើលដល់នគរបាលខណ្ឌទួលគោក
loading...
ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាស្រែកឆោឡោថា ចោរប្លន់លុយ នៅក្នុងហាងអ៊ីធឺណេត២៤ម៉ោង «យីហោ៥៥» ដែលជាទីតាំងបើកល្បែងភ្នាល់បាល់តាមអនឡាញដុះស្លែង ខណៈដែលបុរសម្នាក់ដែលជាអ្នកញៀនល្បែងនិងជាម៉ូយប្រចាំផងដែរនោះ បានលេងល្បែងភ្នាល់បាលអត់លុយ ក៏បានសុំលុយអ្នកមើលការខុសត្រូវចំនួន១០ដុល្លារ ក្នុងគោលបំណងជិះត្រលប់ទៅផ្ទះវិញ តែត្រូវមេការមិនព្រមឲ្យទើបសម្រេចចិត្តឆក់ដណ្ដើមយកលុយតែមិនបានសម្រេច ក៏ត្រូវមេការស្រីរូបនោះស្រែកថា ចោរប្លន់ផ្អើលដល់សមត្ថកិច្ចតែម្តង ។
ករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងអិនធឺណេត« យីហោ៥៥ណេត២៤ម៉ោង» ជិតស្តុបទេពផន ផ្លូវម៉ៅសេងទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានចូលលេងល្បែងអិនធឺណេត«យីហោ៥៥ណេត២៤ម៉ោង» រហូតទាល់តែចាញ់លុយអស់ពីខ្លួនហើយដោយគ្មានលុយជិះម៉ូតូឌុបទៅផ្ទះវិញ រូបគេបានទៅសុំលុយអ្នកមើលការខុសត្រូវនៅក្នុងហាងចំនួន១០ដុល្លារ ក្នុងគោលបំណងជិះម៉ូតូឌុបត្រលប់ទៅផ្ទះវិញ តែត្រូវមេការមិនព្រមឲ្យទើបសម្រេចចិត្តឆក់ដណ្ដើមយកលុយតែមិនបានសម្រេច ក៏ត្រូវមេការស្រីរូបនោះស្រែកថា ចោរប្លន់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវនិងបានហៅនារីមេការមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ បានជិះម៉ូតូឌុបមកឈប់មុខហាងកើតហេតុ រួចបានដើរចូលទៅលេងល្បែងភ្នាល់បាល់ ដោយបានដូរលុយចំនួន១ម៉ឺនរៀល យកក្រដាស៥ពាន់ ចំនួន២សន្លឹក ទៅឲ្យម៉ូតូឌុប ដែលជាទម្លាប់របស់ជនសង្ស័យដែលតែងតែមកបើកគណនីលេងល្បែងគ្រប់ប្រភេទតាមប្រព័ន្ធអិនធឺណេតខាងលើនេះ។ ស្រាប់តែឃើញបុគ្គលិក«ហាងអិនធឺណេត៥៥ មានគ្នាចំនួន២នាក់ ហើយស្របពេលមាននារីជាបុគ្គលិកកាន់លុយរបស់ថៅកែចំនួន២៥០ដុល្លារ ដែលមានក្រដាសប្រាក់១០០ដុល្លារ ចំនួន២សន្លឹក និងក្រដាសប្រាក់៥ដុល្លារ ចំនួន១សន្លឹក នៅហ្នឹងដៃ រួចជនសង្ស័យក៏ធ្វើសកម្មភាពប្លន់ឆក់ដណ្តើមលុយពីនារីរងគ្រោះមិនបានសម្រេច។ដោយនារីរងគ្រោះចាប់លុយជាប់នៅហ្នឹងដៃ ហើយក៏ស្រវ៉ាចាប់ដៃជនសង្ស័យទាញទៅទាញមកបណ្តាលឲ្យដាច់លុយជា២កំណាត់ និងស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល នាំគ្នាស្រែកចោរៗរត់ដេញតាម តែជនសង្ស័យរត់ឡើងម៉ូតូបក្ខពួកដែលចាំនៅកែងស្តុបជិះគេចខ្លួនបាត់ស្រមោល។
ប្រភពបានបន្តថា នៅក្នុងទីតាំងហាងអិនធឺណេត«យីហោ៥៥ណេត២៤ម៉ោង»នេះ សម្បូរទៅដោយអ្នកចេញចូលភ្នាល់ល្បែងបាល់តាមអនឡាញចាញ់អស់ម៉ូតូទូរស័ព្ទ និងទ្រព្យសម្បត្តិផ្សេងៗ។ ហើយនៅក្នុងទីតាំងខាងលើនេះ មានល្បែងស៊ីសងគ្រប់ប្រភេទ ដែលលេងផ្ទាល់ពីកាស៊ីណូតែម្តង។ ពាក់ព័ន្ធករណីនេះដែរ លោក ហ៊ុន សុធី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រាប់ អ្នកសារព័ត៌មានតាមទូរស័ព្ទថា ករណីនេះមន្រ្ដីមូលដ្ឋានបានរាយការណ៍ថា ជាករណីទំនាស់គ្នាដណ្ដើមលុយគ្នា ហើយទីតាំងហ្គេមអិនធឺណេតដែលបង្កប់ល្បែងភ្នាល់បាលតាមប្រព័ន្ធអនឡាញនេះ លោកបានឲ្យកម្លាំងចុះត្រួតពិនិត្យមើលសិនហើយបើមានមែនលោកនិងចុះបង្ក្រាបភ្លាម ៕

Post a Comment