Header Ads

រុស្ស៊ីរារាំង​ក្រុមប្រឹក្សា​សន្តិសុខ ​អាមេរិក​គំរាម​ចាត់វិធានការ​ឯកតោ​ភាគី

loading...

ម៉ូស្គូ​ចាត់ទុកថា ​"មិនអាច​ទទួលយក​បានឡើយ" ​សេចក្តីព្រាង​​បច្ចុប្បន្ន​នៃ​សេចក្តីសម្រេច ​ដាក់ ចេញ​ដោយ ​បារាំង ​អង់គ្លេស និង​អាមេរិក​ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប. ​ដែល ​ថ្កោលទោស​ការវាយប្រហារ​ដោយ​អាវុធគីមី ​ពី​សំណាក់​កងអាកាស​ស៊ីរី ​ទៅលើ​ក្រុងមួយ​ក្នុងប្រទេសនេះ ​បណ្តាល​ឲ្យ​អ្នកស្រុក​ស្លាប់អស់ ​៨៦នាក់ ​ពីក្នុងនោះ ​មាន​កុមារ៣០នាក់ ​និង ​ស្ត្រី២០នាក់ ​ហេតុ​ដែល ស ឲ្យឃើញ​ពីការបែកបាក់គ្នា​ជាថ្មី ​រវាង​បស្ចិមលោក ​និង​រុស្ស៊ី ​ជុំវិញ​សំណុំរឿង​ស៊ីរី។

ក្រសួងការបរទេសរុស្ស៊ី តាមរយៈអ្នកនាំពាក្យខ្លួន លោកស្រី Maria Zakharova បានថ្លែងក្នុង សន្និសីទកាសែតថា ចំណុចខ្វះខាតនៃសេចក្តីព្រាង​សេចក្តីសម្រេចនោះ គឺមកពី មិនទាន់​ធ្វើអង្កេតឲ្យបាន គ្រប់ជ្រុងជ្រោយផង ស្រាប់តែចង្អុលទៅហើយ ទៅលើអ្នក​ដែលថា​ត្រូវជាប់ពិរុទ្ធ។ មកពីមូលហេតុនេះ បាន ជា ម៉ូស្គូ មិនអាចទទួលយកបានជាដាច់ខាត សេចក្តីព្រាង​​ ដាក់ចេញដោយ បី មហាអំណាច បស្ចិមលោក គឺ បារាំង អង់គ្លេស និង​អាមេរិក​ ទាក់ទងនឹងស៊ីរីនោះ។
loading...

ចំណែកក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កងអាកាសស៊ីរី គឺ​ដោយសំអាងលើ ​"ទិន្នន័យត្រឹមត្រូវ" ​ដែល​បានវាយប្រហារ ​ទៅលើ ​"ឃ្លាំង" ​របស់​ពួកឧទ្ទាម ជាទី​ដែលមានស្តុកទុក “ធាតុពុល” ច្នៃខ្លួនឯង ហើយពិតជា ការផ្ទុះ នៃឃ្លាំងនោះឯង ដែលធាតុគីមីនោះ បានធ្លាយមកបំពុលខ្យល់អាកាសក្រុងនោះ។

រីឯ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ក្រោយពីមានការផ្ទុះឃ្លាំងអាវុធគីមីនោះ របស់​ពួកឧទ្ទាម ​បានប្រកាសថ្ងៃពុធទី៥មេសាថា ប្រទេសរុស្ស៊ី និង កងកម្លាំង​ប្រដាប់អាវុធ​រុស្ស៊ី ​នឹងបន្តផ្តល់ ការគាំទ្រដល់ប្រតិបត្តិការប្រឆាំងភេរវនិយម ដែលសព្វថ្ងៃ ធ្វើដោយ​កងទ័ព​ស៊ីរី ​ដើម្បី រំដោះប្រទេសជាតិ។

រុស្ស៊ីផ្ទាល់ បានដាក់ចេញគម្រោងនៃសេចក្តីសម្រេចរបស់ខ្លួនដែរ។ ដូច្នេះ ​ថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សា​សន្តិសុខ​ ​ត្រូវធ្វើការបោះឆ្នោត ជុំវិញ ឯកសារនេះរបស់រុស្ស៊ី ​ក៏ដូចជាជុំវិញ សេចក្តីព្រាង​នៃសេចក្តីសម្រេច ដាក់ចេញ ដោយ បារាំង អង់គ្លេស និង​អាមេរិក៕
 ប្រភព៖ rfi
loading...

No comments

Powered by Blogger.